កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ ករណីលួចម៉ូតូ ទៅសាលាដំបូងខេត្ត - White Horse News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Monday, October 9, 2023

កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ ករណីលួចម៉ូតូ ទៅសាលាដំបូងខេត្ត

(បន្ទាយមានជ័យ) ៖ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបញ្ជូនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ ទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីហើយ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ បន្ទាប់ពីកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឃាត់ខ្លួនជនសង្ស័យម្នាក់នោះ ព្រមទាំងដកហូត វត្ថុតាងម៉ូតូ ០១គ្រឿង ហើយបញ្ជូនមកកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តនោះ ។


លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថា ករណីនេះធ្វើឡើងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ ខន ចាន់នី ភេទស្រី អាយុ ២៣ឆ្នាំ បច្ចុបន្នស្នាក់នៅភូមិអូរនាង សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្ដីពីករណីលួចម៉ូតូ ០១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ផ្លាកលេខ 1X-4771 កាលពីវេលាម៉ោង ១៧ និង ៣០នាទី ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ នៅចំណុចខាងជើង បូរីហ្គោដឡាក់ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ទៀតថា ជនសង្ស័យឈ្មោះ ចាន់ លីនដា ភេទប្រុស អាយុ ៥២ឆ្នាំ បច្ចុប្បន្នស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនបានលេងល្បែងចាញ់លុយអស់ ។ ពេលនោះ ស្រាប់តែឈ្មោះ ជី ភេទប្រុស អាយុប្រហែល ៣៥ឆ្នាំ បានបបួលខ្លួនទៅលួចម៉ូតូ ហើយឈ្មោះ ជី បាននាំខ្លួនទៅក្រៅកាស៊ីណូ និងបានយកទួណឺវីស ពណ៌ខៀវ ០១ដើម ដង្កាប់ពណ៌ខៀវ ០១ដើម មកបង្រៀនខ្លួនពីរបៀបកាច់សោ-ក ម៉ូតូ រហូតដល់វេលាម៉ោង ប្រហែល ១៧ និង ៣០នាទី ថ្ងៃដដែល ឈ្មោះ ជី បានដឹកខ្លួនទៅកន្លែងមួយដើម្បីចាំមើល ម៉ូតូណាចតទុកចោល ខ្លួននឹងធ្វើសកម្មភាពលួចតែម្ដង ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឱ្យដឹងថា ដោយទទួលបានការអនុញ្ញាតពីលោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធី ពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ក្រោយពីបញ្ចប់ការស៊ើបអង្កេត និងយោងលើរបាយការណ៍របស់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត និងផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ កម្លាំងការិយាល័យព្រហ្មទណ្ឌ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បានបញ្ជូនសំណុំរឿង និងជនសង្ស័យទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីហើយ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ៕





No comments:

Post a Comment

Post Bottom Ad

Ads Sidebar

Pages