ជនសង្ស័យ​១៥​នាក់​មាន​​ទាំងខ្មែរ និងជន​​បរទេស ត្រូវ​បានឃាត់​ខ្លួន​ពាក់ព័ន្ធករណី​គ្រឿងញៀន - White Horse News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Friday, October 6, 2023

ជនសង្ស័យ​១៥​នាក់​មាន​​ទាំងខ្មែរ និងជន​​បរទេស ត្រូវ​បានឃាត់​ខ្លួន​ពាក់ព័ន្ធករណី​គ្រឿងញៀន

(​បន្ទាយ​មាន​ជ័យ)​ ៖ ​កម្លាំង​នគរបាល​ចុះ​បង្ក្រាប ​(​ខេ​ធី​វី​)​ ឃាត់ខ្លួន​ជនសង្ស័យ​ ១៥​នាក់​ មាន​ជនជាតិ​ខ្មែរ ចិន ឥណ្ឌូ​នេ​ស៊ី រឹបអូស​គ្រឿងញៀន​ និង​សម្ភារៈ​ចំនួន ​៣៥​ប្រភេទ​ ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ នៅ​ថ្ងៃ​ទី​៦ ខែតុលា ឆ្នាំ​២០២៣​ ។


លោក​វរសេនីយ៍ឯក សៅ សា​រឿ​ន អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ បាន​ប្រាប់​ថា​ ​ជនសង្ស័យ​ដែល​ត្រូវ​ឃាត់​ចំនួន​ ១៥​នាក់​ មាន​ជនជាតិ​ខ្មែរ​ចំនួន​ ១១​នាក់ ជនជាតិ​ចិន​ចំនួន​ ០២​នាក់ ជនជាតិ​ឥណ្ឌូ​នេ​ស៊ី​ចំនួន ០​២​នាក់ ​ដែល​ស្នាក់​នៅ​ក្នុង​បុ​រី​សាន​ស៊ា​ន​ហូរ​ ស្ថិតក្នុង​ភូមិ​គីឡូម៉ែត្រ​លេខ​៤ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត​ ​ខេត្ត​បន្ទាយមានជ័យ ។

លោក​បាន​បញ្ជាក់​ថា​ ​នៅ​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​ ១៥​នាក់ ​គឺ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត ​មាន​ផ្នែក​នគរបាល​ប្រឆាំង​គ្រឿងញៀន និង​កម្លាំង​នគរ​បាល​ព្រហ្ម​ទណ្ឌ​ បាន​ចុះ​ប្រតិបត្តិ​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ​១៥​នាក់ ​ក្នុង​នោះ​មាន​ជនជាតិ ០​២​នាក់ ជនជាតិ​ឥណ្ឌូ​នេ​ស៊ី​ ០២​នាក់ ​និង​រឹបអូស​មាន​អាវុធ​ខ្លី​ន​ ០១​ដើម រួមទាំង​គ្រឿងញៀន​ និង​សម្ភារៈ​ប្រើប្រាស់​គ្រឿងញៀន​សរុប​ចំនួន​ ៣៥​មុខ ​ដែល​បង្ក្រាប​នៅ​ទីតាំង ​(​ខេ ស៊ី វី​) ​កាលពី​ថ្ងៃ​ទី​៣ ខែតុលា ឆ្នាំ​២០២៣​ ក្នុង​បុ​រី​សាន​ស៊ា​ន​ហូរ​ ស្ថិតក្នុង​ភូមិ​គីឡូម៉ែត្រ​លេខ​៤ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ ។

លោក​វរស​នី​យ៍​ឯក សៅ សា​រឿ​ន បាន​បញ្ជាក់​ថា ​ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​ ១៥​នាក់ ​និង​វត្ថុ​តាង​គ្រឿងញៀន​ រួមទាំង​សម្ភារៈ​ប្រើប្រាស់​គ្រឿងញៀន​ និង​អាវុធ​ខ្លី ​ត្រូវ​បាន​យក​មក​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត ​តាម​ចម្លើយ​សារភាព​ និង​ធ្វើតេស្ត​រកសារ​ធាតុ​ញៀន ​ក្នុង​ចំណោម​ ១៥​នាក់​ មាន ០​១​នាក់ ​អវិជ្ជមាន​សារធាតុ​ញៀន​ ហើយ​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​បន្ត​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​ ដើម្បី​ចាត់ការ​បន្ត​ ៕








No comments:

Post a Comment

Post Bottom Ad

Ads Sidebar

Pages