ឈាមស្រែក​ ស្បែកហៅ! ទីបំផុតកម្លាំងនគរបាលខេត្តបន្ទាយមានជ័យ​ ឃាត់ខ្លួនជនសង្ស័យសម្លាប់ប្រពន្ធកូននៅខេត្តកណ្តាលបានហើយ - White Horse News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Saturday, October 7, 2023

ឈាមស្រែក​ ស្បែកហៅ! ទីបំផុតកម្លាំងនគរបាលខេត្តបន្ទាយមានជ័យ​ ឃាត់ខ្លួនជនសង្ស័យសម្លាប់ប្រពន្ធកូននៅខេត្តកណ្តាលបានហើយ

(បន្ទាយមានជ័យ) ៖​ ដោយអនុវត្តន៍តាមការណែនាំ និងបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣នេះ កម្លាំងនគរបាលជំនាញផែនព្រហ្មទណ្ឌខេត្ត និងកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានឃាត់ខ្លួនជនសង្ស័យដែលសម្លាប់ប្រពន្ធកូននៅខេត្តកណ្តាបានហើយ កាលពីវេលាម៉ោង ០១ និង ៤០នាទីរសៀលនេះ ។

ជនសង្ស័យមានឈ្មោះ ម៉ែន​ សំអាង​ ភេទប្រុស​ អាយុ​ ៣៦ឆ្នាំ ថ្ងៃខែឆ្នាំកំណើត ​១៤-០៧-១៩៨៣​ ត្រូវនគរបាលឃាត់ខ្លួន នៅចំនុចភូមិមិត្តភាព​ សង្កាត់ប៉ោយប៉ែត​ ក្រុងប៉ោយប៉ែត​ ខេត្តបន្ទាយមានជ័យ​ ពាក់ពន្ធ័ករណីឃាតកម្មកាលពីថ្ងៃទី​០៦ ខែតុលា​ ឆ្នាំ២០២៣ នៅខេត្តកណ្តាល ដែលបានសម្លាប់ប្រពន្ធឈ្មោះ ឃឿន ស្រីវលក្ខ័ណ អាយុ ៣២ឆ្នាំ និងកូនស្រីឈ្មោះ អឿន ចន្ទសីម៉ា អាយុ២ឆ្នាំ ។

បច្ចុប្បន្ន ជនសង្ស័យកំពុងស្ថិតក្នុងសួរនាំ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល បន្តនីតិវិធីបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ ៕







No comments:

Post a Comment

Post Bottom Ad

Ads Sidebar

Pages