អាជ្ញាធរគ្រឿងញៀន ចេញគោលការណ៍ណែនាំ ៦ចំណុច ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀន - White Horse News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Tuesday, October 10, 2023

អាជ្ញាធរគ្រឿងញៀន ចេញគោលការណ៍ណែនាំ ៦ចំណុច ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀន

(ភ្នំពេញ) ៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានចេញគោលការណ៍ណែនាំចំនួន ៦ចំណុច សម្រាប់ចាត់តាំងអនុវត្តការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដើម្បីលើកកម្ពស់ការងារប្រយុទ្ធប្រឆាំងគ្រឿ្ងងញៀន។ នេះបើយោងតាមគោលការណ៍ណែនាំរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣។

ការដាក់ចេញគោលការណ៍ណែនាំ ៦ចំណុច ដោយមើលឃើញពីនិន្នាការនៃការផលិត ការចរាចរ ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀននៅតែមានកំណើនខ្លាំង ទាំងនៅក្នុងក្របខ័ណ្ឌអន្តរជាតិ តំបន់ និងអនុតំបន់ ហើយបានបន្តគំរាមកំហែង និងជះឥទ្ធិពលអវិជ្ជមានធ្ងន់ធ្ងរដល់កម្ពុជា។ ជាក់ស្តែងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រើប្រាស់គ្រឿងញៀនក្នុងស្រទាប់យុវវ័យបានរាលដាលគួរឱ្យព្រួយបារម្ភបង្កជាផលប៉ះពាល់ដល់សុខភាព សន្តិសុខ និងសណ្ដាប់-ធ្នាប់សាធារណៈ នាំឱ្យមានក្តីកង្វល់យ៉ាងខ្លាំងដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងសង្គមជាតិទាំងមូល។ ជាមួយនេះ ការកែច្នៃផលិតគ្រឿងញៀនខុសច្បាប់ត្រូវបានរកឃើញ និងបង្ក្រាបបានជាបន្តបន្ទាប់ ជាមួយនឹង វត្តមានសារធាតុគីមីផ្សំជាច្រើនត្រូវបានរកឃើញនៅទីតាំងទាំងនោះ។

នៅក្នុងគោលការណ៍បានឱ្យដឹងថា ដើម្បីឆ្លើយតបទៅនឹងសភាពការណ៍ ក៏ដូចជាបញ្ហា និងដើម្បីលើកកម្ពស់ប្រសិទ្ធភាព ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយអនុលោមតាមស្មារតីនៃកិច្ចប្រជុំលើកដំបូងរបស់អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្តីការគណៈរដ្ឋមន្ត្រី និងគោរពអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ប្រកបដោយឆន្ទៈមុតស្រួច របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីដោះស្រាយទុក្ខកង្វល់របស់ប្រជាពលរដ្ឋ ធានាបាននូវសុវត្ថិភាព សណ្តាប់ធ្នាប់ សន្តិសុខ និងការអភិវឌ្ឍន៍សង្គម ព្រមទាំងឈានទៅកាត់បន្ថយ និងលុបបំបាត់គ្រឿងញៀនពីកម្ពុជា អាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន បានដាក់ចេញនូវគោលការណ៍ណែនាំ សម្រាប់ចាត់តាំងអនុវត្តការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន រួមមាន៖

១. ការងារផ្សព្វផ្សាយអប់រំ ដោយគ្រប់ក្រសួង ស្ថាប័ន និងថ្នាក់ក្រោមជាតិទាំងអស់ ត្រូវផ្សព្វផ្សាយឲ្យបានទូលំទូលាយពីផល វិបាក និងគ្រោះថ្នាក់នៃគ្រឿងញៀន ឥទ្ធិពលនៃគ្រឿងញៀន និងអប់រំដាស់តឿនក្រើនរំឭកដល់ មន្ត្រីរបស់ខ្លួនគ្រប់ជាន់ថ្នាក់ឲ្យចៀសឆ្ងាយពីគ្រឿងញៀន។

២. ការបង្កើតយន្តការគ្រប់គ្រងសារធាតុគីមីផ្សំ ដោយគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវមានផែនការច្បាស់លាស់ ក្នុងការគ្រប់គ្រងសារធាតុគីមីនាំចូល ទាំងឡាយណា ដែលអាចយកមកកែច្នៃផលិតជាសារធាតុញៀនបាន បង្កើតជាយន្តការថ្នាក់ជាតិមួយ ដើម្បីគ្រប់គ្រងសារធាតុគីមីផ្សំ ដែលអាចបង្វែរទៅផលិតជាគ្រឿងញៀនបាន។ រាល់ការប្រើប្រាស់ រក្សាទុក ដឹកជញ្ជូន ជួញដូរ សន្និធិ សារធាតុគីមីទាំងអស់ ត្រូវត្រួតពិនិត្យឱ្យបានច្បាស់លាស់។

៣. ការទប់ស្កាត់ការនាំចូលគ្រឿងញៀន ត្រូវបង្កើនការយកចិត្តទុកដាក់ ការត្រួតពិនិត្យនៅតាមច្រកទ្វារព្រំដែនអន្តរជាតិ ជាពិសេសនៅក្បែរតំបន់ត្រីកោណមាស បន្ថែមឧបករណ៍សម្ភារបច្ចេកទេស ម៉ាស៊ីនស្កែន សុនខហិតក្លិនជាដើម ត្រូវពង្រឹងសន្តិសុខតាមខ្សែបន្ទាត់ព្រំដែន ទប់ស្កាត់ការនាំគ្រឿងញៀនចូលខុសច្បាប់តាមច្រករបៀង ច្រកទ្វេភាគី ច្រកទ្វារតំបន់ និងបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ សហការជាមួយភាគីមិត្ត ផ្លាស់ប្តូរព័ត៌មានពាក់ព័ន្ធនឹងការ នាំគ្រឿងញៀនឆ្លងដែន ដើម្បីទប់ស្កាត់ បង្ក្រាបឲ្យបានទាន់ពេលវេលា។

៤. ការទប់ស្កាត់ការកែច្នៃផលិតគ្រឿងញៀន ដោយគ្រប់ក្រសួង ស្ថាប័នដែលមានសមត្ថកិច្ចក្នុងការគ្រប់គ្រង និងត្រួតពិនិត្យឃ្លាំង ឬចង្វាក់ ផលិតកម្មផ្សេងៗ ត្រូវធ្វើបច្ចុប្បន្នភាព និងតាមដានឲ្យបានដិតដល់ ដោយស្មារតីទទួលខុសត្រូវ។ ចៀសវាងកុំឱ្យឧក្រិដ្ឋជនឆ្លៀតប្រើប្រាស់ទីតាំងទាំងនោះ លួចលាក់កែច្នៃផលិតសារធាតុញៀន អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់ពិនិត្យ ឃ្លាំមើល រកទីតាំង សង្ស័យទាំងឡាយណាដែលអាចប្រើប្រាស់ជាកន្លែងកែច្នៃផលិតសារធាតុញៀន ដូចជា ឃ្លាំង ឬកសិដ្ឋានដាច់ស្រយាល នៅក្បែរតំបន់ព្រៃភ្នំ ជាដើម។

៥. ការលុបបំបាត់ការប្រើប្រាស់ និងការជួញដូរគ្រឿងញៀន ដោយគណៈបញ្ជាការឯកភាពរាជធានី-ខេត្ត លុបបំបាត់ការប្រើប្រាស់ និងជួញដូរគ្រឿងញៀននៅក្នុង មូលដ្ឋាន និងកន្លែងមិនទាន់រៀបរយផ្សេងៗ រួមទាំងក្នុងក្លឹបកម្សាន្ដ ខុនដូ បារ KTV ផ្ទះសំណាក់ ជាដើម។ ត្រូវគ្រប់គ្រងឲ្យបានម្ចាស់អាជីវកម្មពិតប្រាកដមានកិច្ចសន្យាច្បាស់លាស់ និងចាត់ វិធានការបង្ក្រាបជាបន្ទាន់ពេលមានព័ត៌មានអំពី ការប្រើប្រាស់ និងជួញដូរគ្រឿងញៀនក្នុងទីតាំង សប្បាយដ្ឋានទាំងនេះ។

















No comments:

Post a Comment

Post Bottom Ad

Ads Sidebar

Pages