ឌីប្លូមឆ្នាំ២០២៣៖ ​មានបេក្ខជនប្រឡងជិត ២០ម៉ឺននាក់ កើនឡើងជាងឆ្នាំមុន ខណៈការប្រកាសលទ្ធផល នៅថ្ងៃទី០៩ ខែតុលា - White Horse News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Tuesday, October 3, 2023

ឌីប្លូមឆ្នាំ២០២៣៖ ​មានបេក្ខជនប្រឡងជិត ២០ម៉ឺននាក់ កើនឡើងជាងឆ្នាំមុន ខណៈការប្រកាសលទ្ធផល នៅថ្ងៃទី០៩ ខែតុលា

(ភ្នំពេញ) ៖ សិស្សថ្នាក់ទី៩ បាននិងកំពុងធ្វើការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ ។ ការប្រឡងរៀបចំឡើងដោយរក្សាភាពតឹងរឹងភ្ជាប់ជាមួយវិន័យប្រៀបដូចជាការប្រឡងសិស្សថ្នាក់ទី១២ ។ «ចេះគឺជាប់» ពឹងលើសមត្ថភាពរៀងខ្លួន ព្រោះមិនអនុញ្ញាតឱ្យយកសំណៅឯកសារចូលមណ្ឌលប្រឡង មិនអនុញ្ញាតឱ្យយកគ្រឿងអេឡិចត្រូនិក ទូរសព្ទចូល និងលួចចម្លងគ្នា ។


លោក កាន់ ពុទ្ធី អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡា បានប្រាប់ឱ្យសារព័ត៌មានដឹងថា ការប្រឡងឌីប្លូមនៅឆ្នាំនេះ មានបេក្ខជនដាក់ពាក្យប្រឡងសរុបចំនួន ១៧៨.១៣៤នាក់ ស្រី ៩៤.៨០៥នាក់ មានមណ្ឌលប្រឡងចំនួន ១៧៤៣មណ្ឌល ចែកជា ៨.០៩០បន្ទប់ ។

លោកថាក្នុងចំណោមបេក្ខជនចូលរួមប្រឡង ចំនួន ១៧.៨១៣៤នាក់ ក្នុងនោះ មានបេក្ខជនស្វៃរិនមានចំនួន ១០នាក់ ស្រី ០៦នាក់​ បេក្ខជនបំពេញវិជ្ជាមានចំនួន ៧២៨នាក់ ស្រី ១៧៥នាក់ បេក្ខជនគថ្លង់ចំនួន ២៧នាក់ ស្រី ០៨នាក់ និងបេក្ខជនពិការ​ភ្នែកចំនួន ២២នាក់ ស្រី ១០នាក់ ។

លោកបានបន្តថា ចំនួនដាក់ពាក្យប្រឡងឆ្នាំនេះ បើធៀបទៅនឹងការប្រឡងឆ្នាំមុនឃើញថាមានការកើនឡើង ក្នុងនោះ ឆ្នាំ២០២២ មានបេក្ខជនដាក់ពាក្យប្រឡងចំនួន ១៧៤.៧២៦នាក់ ស្រី ៩៥.១២៧នាក់ បេក្ខជនស្វៃរិន ១៣៦នាក់ ស្រី ៤៥នាក់ បេក្ខជនបំពេញវិជ្ជា ១.០៧៦នាក់ ស្រី ១៩២នាក់ ដោយមានមណ្ឌលប្រឡងសរុប ១.៧២៣មណ្ឌល ចែកចេញជា ៧.៨១៦បន្ទប់ ។ លោក​ថា ក្នុងចំណោមបេក្ខជនចំនួន ១៧៤.៧២៦នាក់ បេក្ខជនមកប្រឡងមានចំនួន ១៦២.១៦៦នាក់ ក្នុងនោះបេក្ខជនប្រឡងជាប់មានចំនួន ១៥៣.៦៤៩នាក់ ស្មើនឹង ៩៤.៧៥៥ ។

អ្នកនាំពាក្យក្រសួងអប់រំ បានអះអាងថា ដំណើរការប្រឡងមធ្យមសិក្សាបឋមភូមិ (ឌីប្លូម)​ កាលពីព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ (ថ្ងៃទី១) នៅទូទាំងប្រទេសបានប្រព្រឹត្តិទៅដោយរលូន និងមានភាពល្អប្រសើរ ។

ជាមួយគ្នានេះ លោកក៏បានបញ្ជាក់ថា សម្រាប់ការប្រឡងឌីប្លូមឆ្នាំនេះ ក៏មិនខុសពីការប្រឡងមុនៗដែរ ដោយក្រសួងអប់រំនៅតែបន្តប្រគល់សិទ្ធិអំណាច និងការទទួលខុសត្រូវទាំងស្រុងជូនគ្រឹះស្ថានមធ្យមសិក្សាសាធារណៈ និងឯកជននីមួយៗ ដែលមានអនុវិទ្យាល័យ និងវិទ្យាល័យក្នុងការរៀបចំដំណើរការប្រឡងដោយខ្លួនឯង ពោលគឺចាប់តាំងពីការរៀបចំប្រធានវិញ្ញាសា ដំណើរការសំណេរ កំណែ ស្រង់បូកពិន្ទុ និងការប្រកាសលទ្ធផលប្រឡងជាដើម ។ ​ខណៈការប្រកាសលទ្ធផលប្រឡង នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣ ៕









No comments:

Post a Comment

Post Bottom Ad

Ads Sidebar

Pages