សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនិស្សិត ចាន់ ឧត្តម ដែលទទួលមរណភាពក្នុងហេតុការណ៍វាយប្រហារនៅប្រទេសអ៊ីស្រាអែល - White Horse News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Monday, October 9, 2023

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនិស្សិត ចាន់ ឧត្តម ដែលទទួលមរណភាពក្នុងហេតុការណ៍វាយប្រហារនៅប្រទេសអ៊ីស្រាអែល

(ភ្នំពេញ) ៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារនិស្សិតឈ្មោះ ចាន់ ឧត្តម ជានិស្សិតឆ្នាំទី៣ មហាវិទ្យាល័យវេជ្ជសាស្រ្តសត្វ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម ដែលបានទទួលមរណភាពក្នុងពេលមានការវាយប្រហាររវាងកងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាស់ នៅក្នុងតំបន់ហ្កាហ្សា ដែលបានផ្ទុះឡើងចាប់ពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ។

រាជរដ្ឋាភិបាលបានចាត់វិធានការទំនាក់ទំនងជាប្រចាំជាមួយអាជ្ញាធរអ៊ីស្រាអែល ដើម្បីធានាដល់សុវត្ថិភាពរបស់ពលរដ្ឋខ្មែរ ជាលទ្ធផលពេញមួយយប់មិញនេះ កម្ពុជាបានទំនាក់ទំនងជាមួយពលរដ្ឋខ្មែរភាគច្រើន នៅក្នុងប្រទេសអ៊ីស្រាអែល និងកំណត់ទីតាំងរបស់ពួកគាត់ ហើយក្នុងនោះយើងក៏បានខិតខំជួយសង្គ្រោះនិស្សតិ ០៣រូប ក្នុងចំណោម ០៤រូប (ដែលក្នុងនោះម្នាក់បានស្លាប់) ចេញពីតំបន់ក្រហម មកស្នាក់នៅជាមួយកុងស៊ុលកិត្តិយសរបស់កម្ពុជាក្នុងប្រទេសអ៊ីស្រាអែល ៕







No comments:

Post a Comment

Post Bottom Ad

Ads Sidebar

Pages