នារីម្នាក់ ខណៈឈប់ម៉ូតូចាំស្តុបក្រហម ត្រូវរថយន្តបុកពីក្រោយ បណ្តាលឱ្យខ្ទាតចូលក្រោមរថយន្តក្រឡុកស៊ីម៉ងត៍កិនស្លាប់ក្រោមស្តុបក្រសួងមហាផ្ទៃ - White Horse News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Friday, October 6, 2023

នារីម្នាក់ ខណៈឈប់ម៉ូតូចាំស្តុបក្រហម ត្រូវរថយន្តបុកពីក្រោយ បណ្តាលឱ្យខ្ទាតចូលក្រោមរថយន្តក្រឡុកស៊ីម៉ងត៍កិនស្លាប់ក្រោមស្តុបក្រសួងមហាផ្ទៃ

(ភ្នំពេញ) ៖ នារីម្នាក់ខណៈឈប់ម៉ូតូចាំស្តុបក្រហម ស្រាប់តែត្រូវរថយន្តបុកពីក្រោយ បណ្តាលឱ្យខ្ទាតចូលក្រោមរថយន្តក្រឡុកស៊ីម៉ងត៍ កិនស្លាប់ក្រោមស្តុបក្រសួងមហាផ្ទៃ កាលពីវេលាម៉ោង ១១ និង ៣០នាទីយប់ ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ នៅចំណុចស្តុបក្រសួងមហាផ្ទៃ ផ្លូវបំបែក៤៦៦ កែងមហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។


យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ នារីរងគ្រោះបានជិះម៉ូតូ Scoopy ពណ៌ខ្មៅលាយស្វាយ ដែលមានផ្លាកលេខ ភ្នំពេញ 1IV-5649 ទៅឈប់នៅក្រោមស្តុបក្រសួងមហាផ្ទៃ ដោយសារភ្លើងក្រហម ។ ភ្លាមៗនោះ ស្រាប់តែមានរថយន្ត FORD RANGER ពណ៌ស ដែលមានស្លាកលេខ កម្ពុជា RUM.7879 មិនស្គាល់អត្តសញ្ញាណអ្នកបើកបរ បានបើកមកបុកពីក្រោយម៉ូតូនារីរងគ្រោះពីក្រោយពេញទំហឹង បណ្តាលឱ្យនារីរងគ្រោះខ្ទាតជាមួយម៉ូតូ ចូលក្រោមកង់រថយន្តក្រឡុកស៊ីម៉ងត៍ ដែលកំពុងបត់ឆ្លងផ្លូវ បណ្តាលឱ្យរថយន្តក្រឡុកស៊ីម៉ងត៍កិន តែភ្លាមនោះនារីរងគ្រោះមិនទាន់ស្លាប់ភ្លាមៗនោះទេ ដោយបានស្រែកឱ្យគេជួយដែរ តែជាអកុលនាងមិនអាចទ្រាំបានក៏ដាច់ខ្យល់ស្លាប់តែម្តង ។

ចំណែករថយន្តបង្ក បន្ទាប់ពីបុករួច ក៏បានបើករត់គេចពីកន្លែងកើតហេតុ ដោយបន្សល់ទុកផ្លាកលេខ រួមទាំងបំណែកខូចខាតនៅនឹងកន្លែង ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានទាក់ទងទៅកាន់សមត្ថកិច្ចជំនាញចរាចរណ៍ ដើម្បីចុះមកធ្វើការវាស់វែង និងយករថយន្តក្រឡុកស៊ីម៉ងត៍ និងម៉ូតូនារីរងគ្រោះ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំម្ចាស់រថយន្តចូលខ្លួនទៅដោះស្រាយតាមនីតិវិធីច្បាប់នៅពេលក្រោយ ។

ចំណែកសព ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ និងរង់ចាំក្រុមគ្រួសារសពដាក់ពាក្យបណ្តឹង ដើម្បីស្រាវជ្រាវរករថយន្តបង្ក ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់ ៕














No comments:

Post a Comment

Post Bottom Ad

Ads Sidebar

Pages