រដ្ឋមន្ត្រី ថោ ជេដ្ឋា ​ចុះពិនិត្យស្ថានភាពទឹកជំនន់ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ និងបញ្ចៀសទឹកជំនន់ស្ទឹងព្រែកត្នោតមិនឱ្យជន់លិចរាជធានីភ្នំពេញ និងក្រុងតាខ្មៅ - White Horse News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Tuesday, October 17, 2023

រដ្ឋមន្ត្រី ថោ ជេដ្ឋា ​ចុះពិនិត្យស្ថានភាពទឹកជំនន់ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ និងបញ្ចៀសទឹកជំនន់ស្ទឹងព្រែកត្នោតមិនឱ្យជន់លិចរាជធានីភ្នំពេញ និងក្រុងតាខ្មៅ

(ភ្នំពេញ) ៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានលើកឡើងថា ​ជំនន់ទឹកភ្លៀងរយៈពេលប៉ុន្មានថ្ងៃនេះ គឺចំតំបន់ស្រុកគងពិសីតែម្តង ហើយជាពិសេសតំបន់នោះជាតំបន់ទំនាបមានការអភិវឌ្ឍខ្លាំងទាំងផ្នែករោងចក្រ និងលំនៅឋានដែលបណ្តាលឱ្យមានការប្រែប្រួលគម្របដី ។

បើតាមរដ្ឋមន្ត្រី ថោ ជេដ្ឋា ជាដំណោះស្រាយចំពោះមុខ គឺអាជ្ញាធរត្រូវសហការជាមួយក្រសួង-ស្ថាប័នជំនាញដើម្បីកាយរំដោះមុខទឹកឱ្យហូរធ្លាក់មកភូមិសាស្រ្តផ្នែកខាងក្រោមនៃខេត្តតាកែវ ដើម្បីឱ្យជំនន់ទឹកភ្លៀងឆាប់បានធូរស្រាល និងដើម្បីចៀសវាងការខូចខាតហេដ្ឋារចនាសម្ព័ន្ធរូបវន្តធ្ងន់ធ្ងរ ។

​ការថ្លែងយ៉ាងដូច្នេះរបស់ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ក្នុងឱកាសចុះត្រួតពិនិត្យជាក់ស្តែងជំនន់ទឹកភ្លៀង និងសិក្សាពីលក្ខណៈបច្ចេកទេសក្នុងការរំដោះទឹកដែលជន់លិចតំបន់ផ្លូវជាតិលេខ៣ ត្រង់ចំណុចគីឡូម៉ែត្រលេខ៤៧ និង៤៨ ស្ថិតក្នុងភូមិសាស្ត្រស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងដោយមានកិច្ចសហការពី លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងលោក អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវផងដែរ ។ ​

ឆ្លៀតក្នុងឱកាសនោះដែរ រដ្ឋមន្រ្តី ថោ ជេដ្ឋា បានរួមចំណែកឧបត្ថម្ភថវិកាផ្ទាល់ខ្លួន​ចូលរួមជាមួយលោកអភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ដើម្បីជួយគ្រួសាររងគ្រោះដោយសារជំនន់ទឹកភ្លៀងសរុបចំនួន ៣៩០គ្រួសារ ។

លោករដ្ឋមន្រ្តី និងសហការីក៏បានបន្តដំណើរចុះត្រួតពិនិត្យស្ថានីយបូមទឹកក្របៅ ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ដែលស្ថានីយនេះមានតួនាទីបូមរំដោះទឹកជំនន់ហូរធ្លាក់ពីទំនប់៧មករា ដើម្បីបញ្ចៀសទឹកជំនន់ស្ទឹងព្រែកត្នោតមិនឱ្យជន់លិចរាជធានីភ្នំពេញ និងក្រុងតាខ្មៅផងដែរ ៕











No comments:

Post a Comment

Post Bottom Ad

Ads Sidebar

Pages