ចំនួន​ជនជាតិ​ថៃ​ស្លាប់​នៅ​អ៊ីស្រាអែល​កើន​ដល់​១៨​នាក់ នៅពេល​កិច្ចខិតខំ​រំដោះ​ចំណាប់ខ្មាំង​កំពុង​បន្ត​ - White Horse News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Wednesday, October 11, 2023

ចំនួន​ជនជាតិ​ថៃ​ស្លាប់​នៅ​អ៊ីស្រាអែល​កើន​ដល់​១៨​នាក់ នៅពេល​កិច្ចខិតខំ​រំដោះ​ចំណាប់ខ្មាំង​កំពុង​បន្ត​

(បរទេស) ៖ ​ចំនួន​ជនជាតិ​ថៃ​ស្លាប់​ក្នុង​ជម្លោះ​នៅ​អ៊ីស្រាអែល​បាន​កើន​ដល់​ ១៨​នាក់ ហើយ​កម្មករ​ជាង​ ៣.០០០​នាក់​ បាន​សុំ​វិល​មក​ស្រុក​ថៃ​វិញ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​អនុ​រដ្ឋមន្ត្រីការបរទេស​ថៃ​ លោក ចាក់​កាពង់ សាង​ម៉ា​នី ​(Jakkapong Sangmanee)​ កាលពី​ថ្ងៃ​អង្គារ​ទី​១០ ខែ​តុលា​ ឆ្នាំ២០២៣ ។​


​វា​បាន​កើន​ពី​ចំនួន ​១២​នាក់ ដែល​មន្ត្រី​ថៃ​បាន​អះអាង​កាលពី​ថ្ងៃ​ចន្ទ នៅពេល​ព័ត៌មាន​ស្តីពី​ការវាយប្រហារ​របស់​ក្រុម​សកម្មប្រយុទ្ធ​ហា​ម៉ាស​កាន់តែ​លេច​ចេញ​មក​ច្រើន​ទៀត​នាំឱ្យចំនួនមនុស្សស្លាប់នៅខាងអ៊ីស្រាអែលឡើងដល់ជាង ៩០០នាក់ ។

​បើតាម​ឯកអគ្គរដ្ឋទូត​ថៃ​ប្រចាំ​អ៊ីស្រាអែល គិត​ត្រឹម​ថ្ងៃ​អង្គារ​ម្សិលមិញមាន​ជនជាតិ​ថៃ ​៣.៨៦២​នាក់​ បាន​សុំ​វិល​មក​ស្រុក​វិញ នៅពេល​ជនជាតិ​ថៃ​ក្រុម​ដំបូង​មាន​គ្នា ​១៥​នាក់ ​នឹង​មកដល់​ថៃ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ទី​១២​ ខែតុលា​ និង​ក្រុម​ទី​ពីរ​ប្រហែល​ជា​មក​ដល់​ថ្ងៃ​១៩​ ខែតុលា​ ។ ​ទោះជា​យ៉ាងណាលោកស្រីបាននិយាយថា មានអ្នក​ខ្លះ​ចង់​បន្ត​រស់នៅ​អ៊ីស្រាអែល​ ។​

​មន្ត្រី​ថៃ​ឥឡូវ​កំពុង​ត្រៀម​រៀបចំ​ផែនការ​ជម្លៀស​ពលរដ្ឋ​ខ្លួនចេញ​ពី​អ៊ី​ស្រា​អែល​ដោយ​កំពុង​ពិចារណា​ប្រើ​ទាំង​យន្តហោះ​ទ័ពអាកាស​និង​យន្តហោះ​ឈ្នួល​ដើម្បី​នាំ​ពួកគេ​មក​ស្រុក​វិញ​។​

​លោកអនុ​រដ្ឋមន្ត្រីការបរទេស​ក៏​បាន​និយាយថា មន្ត្រី​ថៃ​កំពុង​ខិតខំ​ទាក់ទង​រក​វិធី​រំដោះ​ជនជាតិ​ថៃ​ដែល​ក្រុម​ហា​ម៉ាស​ចាប់​ជា​ចំណាប់ខ្មាំង​ ។ ​របាយការណ៍​កាលពី​ថ្ងៃ​ចន្ទ​បាន​និយាយថា ជនជាតិ​ថៃ​ ១១​នាក់ ​ត្រូវបាន​បាន​ចាប់​ជា​ចំណាប់ខ្មាំង​ ។​

​ឯកអគ្គរដ្ឋទូត​ថៃ​ប្រចាំ​អ៊ីស្រាអែល ​បានបញ្ជាក់​ថា គេ​នៅតែ​មិនទាន់​ដឹង​ថា​តើ​ចំណាប់ខ្មាំង​ថៃ​ត្រូវ​រក្សាទុក​នៅ​ទីណា តែ​លោក​ស្រី​បាន​ធ្វើការ​ជាមួយ​អាជ្ញាធរ​អ៊ីស្រាអែល​ដើម្បី​ធានា​ការ​ដោះលែង​ពួកគេ​ ។​

​ពលរដ្ឋ​ថៃ​១១​នាក់ ក្នុងចំណោម​មនុស្ស​ជិត​១៥០​នាក់​ត្រូវ​ពួក​ហា​ម៉ាស​ចាប់ពី​អ៊ីស្រាអែល​នាំ​ទៅ​កាន់​ហ្កា​ហ្សាដើម្បី​ទុកជា​ចំណាប់ខ្មាំង​ ។

​មុននេះ ឯកអគ្គរដ្ឋទូត​អ៊ី​ស្រា​អែល​ប្រចាំថៃ​បាន​សន្យាថា កម្មករ​ថៃ​នឹង​ទទួល​បាន​ការ​គាំពារ​ដូច​ពលរដ្ឋ​អ៊ីស្រាអែល​ដែរ នៅពេល​ការប្រយុទ្ធ​គ្នា​រវាង​អ៊ីស្រាអែល​និង​ពួក​ហា​ម៉ាស​កាន់តែ​ខ្លាំងក្លា​ឡើង​ ។​

​យោង​តាម​ក្រសួង​ការងារ មាន​កម្មករ​ថៃ​ប្រហែល​ ២៥.០០០​នាក់ ​នៅក្នុង​ទីប្រជុំជន​អ៊ីស្រាអែល​ចំនួន​១២​ ។​

​ថៃ​ក៏​កំពុង​ធ្វើការ​ជាមួយ​អាជ្ញាធរ​ប្រទេស​ហ្សកដានី អេ​ហ្ស៊ី​ប​និង​ម៉ាឡេស៊ី ដើម្បី​ធានា​ការដោះលែង​ពលរដ្ឋ​ខ្លួន ខណៈ​កម្មករ​ថៃ​ជាង៣​ពាន់​នាក់​កំពុង​សុំ​វិល​មក​ស្រុក​វិញ ​៕





No comments:

Post a Comment

Post Bottom Ad

Ads Sidebar

Pages