អាជ្ញាធរខណ្ឌ៧មករា​ ចុះត្រួតពិនិត្យទីតាំងមួយកន្លែង សង្ស័យមានបង្កប់ល្បែងស៊ីសង - White Horse News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Tuesday, October 17, 2023

អាជ្ញាធរខណ្ឌ៧មករា​ ចុះត្រួតពិនិត្យទីតាំងមួយកន្លែង សង្ស័យមានបង្កប់ល្បែងស៊ីសង

(ភ្នំពេញ) ៖ ក្រោយមានបណ្ដាញសង្គមមួយចំនួននៅតែបន្តបង្ហោះជាសាធារណៈ​ ថា​ទីតាំងយីហោ ក្រុមហ៊ុន ស៊ឹង វៃ មានបង្កប់ល្បែងស៊ីសងខុសច្បាប់ដ៏ធំនៅខាងក្នុងនោះ​ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ៧មករា​ បានបន្តចុះដល់ទីតាំង និងត្រួតពិនិត្យជាក់ស្ដែង តែមិនឃើញមានដូចការចុះផ្សាយនោះឡើយ ។


សូមជម្រាបថា នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ លោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានចាត់ឱ្យ លោក ណុប ផា អភិបាលរងទទួលបន្ទុក ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចុះត្រួតពិនិត្យផ្ទាល់តែម្ដង នៅចំណុចទីតាំងយីហោ ក្រុមហ៊ុន ស៊ឹង វៃ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២៣២ កែងផ្លូវលេខ១១៥ សង្កាត់វាល់វង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ តែមិនមានអ្វីពាក់ព័ន្ធបទល្មើស​ និងល្បែងស៊ីសងឡើយ ។​

ការចុះត្រួតពិនិត្យនេះ អាជ្ញាធរបានអប់រំណែនាំដល់ម្ចាស់គ្រប់គ្រងទីតាំង និងបានធ្វើកិច្ចសន្យាចំពោះមុខសមត្ថកិច្ចហាមមិនឱ្យមានបង្កប់ល្បែងស៊ីសងគ្រប់ប្រភេទ​ និងបទល្មើសផ្សេងៗដែលខុសច្បាប់ ការជួញដូរមនុស្ស និងសារធាតុញៀនជាដើម ។ ក្នុងករណីមិនអនុវត្តតាមកិច្ចសន្យាអាជ្ញាធរនឹងអនុវត្តតាមតិវិធីច្បាប់ ។

សូមបញ្ជាក់ថា​ ទីតាំងក្រុមហ៊ុន ស៊ឹងវៃ អាជ្ញាធរខណ្ឌ៧មករា បានចុះត្រួតពិនិត្យជាច្រើនលើកច្រើនសារមកហើយដែរ បន្ទាប់ពីមានបណ្ដាញសង្គមក៏ដូចជាសារព័ត៌មានមួយចំនួនបានចុះផ្សាយថា​ ក្នុងទីតាំងនេះមានបង្កប់ល្បែងស៊ីសងគ្រប់ប្រភេទ ប៉ុន្តែអាជ្ញាធរចុះត្រួតពិនិត្យមិនមានអ្វីគួរឱ្យសង្ស័យ និងពាក់ព័ន្ធឡើយ ។ ទោះជាយ៉ាងណាអាជ្ញាធរ​ នឹងឱ្យកម្លាំងជំនាញធ្វើការស៊ើបអង្កេតស្រាវជ្រាវ បន្តទៀត ៕

















No comments:

Post a Comment

Post Bottom Ad

Ads Sidebar

Pages