សម្តេចធិបតី​ ហ៊ុន ម៉ាណែត បានទូរសព្ទជួបផ្ទាល់ជាមួយក្រុមគ្រួសារសពនិស្សិតដែលបាត់បង់ជីវិត​ ដោយសារការប្រយុទ្ធនៅអ៊ីស្រាអែល និងសម្រេចទទួលបន្ទុកលើការនាំសពមាតុភូមិនិវត្ត​ន៍ - White Horse News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Monday, October 9, 2023

សម្តេចធិបតី​ ហ៊ុន ម៉ាណែត បានទូរសព្ទជួបផ្ទាល់ជាមួយក្រុមគ្រួសារសពនិស្សិតដែលបាត់បង់ជីវិត​ ដោយសារការប្រយុទ្ធនៅអ៊ីស្រាអែល និងសម្រេចទទួលបន្ទុកលើការនាំសពមាតុភូមិនិវត្ត​ន៍

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានបង្ហាញសេចក្តីសោកស្តាយ​ចំពោះការបាត់បង់ធនធានមនុស្សរបស់កម្ពុជា​ ដោយនិស្សិត​ ចាន់​ ឧត្តម​ និស្សិតសាកលវិទ្យាល័យភូមិន្ទកសិកម្ម​ បានបាត់បង់ជីវិតក្នុងការវាយប្រយុទ្ធគ្នារវាងកងទ័ពអ៊ីស្រាអែល​ និងក្រុមហាម៉ាស់​ ។

សម្តេចធិបតីនាយករដ្ឋមន្ត្រី​ ចាត់តាំងឯកឧត្តម​ មែ​ ស៊ីថន​ តំណាងខុទ្ទកាល័យសម្តេចធិបតីនាយករដ្ឋមន្ត្រី​ អញ្ជើញទៅសាកសួរសុខទុក្ខ​ នាំនូវសារលិខិតមរណ:ទុក្ខ​ និងរំលែកទុក្ខរបស់សម្តេចធិបតី​ និងសម្តេចតេជោ​ ហ៊ុន​ សែន​ ប្រធានគណបក្សប្រជាជនកម្ពុជា​ ជូនដល់ក្រុមគ្រួសារ នៃសព ។

សម្តេចធិបតី​នាយករដ្ឋមន្ត្រី​ បានទូរសព្ទជួបផ្ទាល់ជាមួយក្រុមគ្រួសារនៃសពនិស្សិតដែលបាត់បង់ជីវិត​ ដើម្បីបញ្ជាក់ពីការសោកស្តាយ​ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត​ ព្រមទាំងចូលរួមរំលែកទុក្ខចំពោះការបាត់បង់កូនប្រុស​ ចៅប្រុស​ និងប្អូនប្រុសជាទីស្រឡាញ់​ និងជាធនធានមនុស្សបញ្ញវន្តដ៏មានសក្តានុពលរបស់កម្ពុជា​ ដែលបាន និងកំពុងបំពេញបេសកកម្មសិក្សាបង្កើតសមត្ថភាព​ ដើម្បីយកមកបម្រើឧត្តមប្រយោជន៍ជាតិ​ សាសនា​ និងព្រះមហាក្សត្រ​ និងប្រជាជនកម្ពុជា​ ជាទីស្នេហាបំផុតរបស់យើង ។

ព្រមជាមួយគ្នានេះ​ សម្តេចធិបតីនាយករដ្ឋមន្ត្រី​ ក៏សូមបួងសួងដល់វិញ្ញាណក្ខន្ធនិស្សិត​ ចាន់​ ឧត្តម​ បានទៅកាន់សុខគតិភពកុំបីឃ្លៀងឃ្លៀតឡើយ។ ដើម្បីជួយរំលែកបន្ទុកមួយចំណែក​ និងសេចក្តីសោកសង្រេងនៃការបាត់បង់និស្សិត​ចំពោះក្រុមគ្រួសារនៃសព​ សម្តេចធិបតី​នាយករដ្ឋមន្ត្រី​ សម្រេចទទួលបន្ទុកលើការនាំសពមាតុភូមិនិវត្ត​ន៍ ព្រមជាមួយនឹងការចាត់ចែងរៀបចំពិធីបុណ្យសព​ ដោយរ៉ាប់រងការចំណាយទាំងអស់។

សូមជម្រាបថា កាលពីព្រឹកថ្ងៃទី៨ ខែតុលា សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវឱ្យពលរដ្ឋខ្មែរនៅអ៊ីស្រាអែលត្រូវអនុវត្តទៅតាមគោលការណ៍ណែនាំរបស់អាជ្ញាធរអ៊ីស្រាអែល ហើយដាក់ខ្លួននៅកន្លែងសុវត្ថិភាពឱ្យបានខ្ជាប់ខ្ជួនព្រោះស្ថានភាព មានភាពច្របូកច្របល់ដែលត្រូវធ្វើយ៉ាងណាខិតខំថែរក្សាសុខភាពផ្ទាល់ខ្លួន នៅក្នុងទីតាំងសុវត្ថិភាពឱ្យស្របតាមការណែនាំរបស់អាជ្ញាធរអ៊ីស្រាអែល ។

សម្តេចធិបតីបញ្ជាក់ថា «រាជរដ្ឋាភិបាលនឹងបន្តតាមដានយកចិត្តទុកដាក់ទៅលើកិច្ចការងារនេះ ហើយកិច្ចខំអស់លទ្ធភាពដើម្បីសម្របសម្រួលជាមួយអាជ្ញាធរអ៊ីស្រាអែល ដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋរបស់យើង ជាពិសេសបងប្អូនក្មួយៗនិស្សិតទទួលបានការការពារ ៕










No comments:

Post a Comment

Post Bottom Ad

Ads Sidebar

Pages