ប្រជាកសិករនៅតាមបណ្ដាក្រុងស្រុកចំនួន៥ក្នុងខេត្តក្រចេះ បានចាប់ផ្ដើម សម្រុកធ្វើស្រែប្រាំងប្រដេញទឹកឡើងវិញ ក្រោយពីទទួលបានពូជស្រូវពីរាជរដ្ឋាភិបាលកម្ពុជា - White Horse News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Saturday, October 21, 2023

ប្រជាកសិករនៅតាមបណ្ដាក្រុងស្រុកចំនួន៥ក្នុងខេត្តក្រចេះ បានចាប់ផ្ដើម សម្រុកធ្វើស្រែប្រាំងប្រដេញទឹកឡើងវិញ ក្រោយពីទទួលបានពូជស្រូវពីរាជរដ្ឋាភិបាលកម្ពុជា

(ក្រចេះ) ៖ ប្រជាកសិករនៅតាមបណ្ដាក្រុងស្រុកចំនួន ០៥ ក្នុងខេត្តក្រចេះ បានចាប់ផ្ដើម សម្រុកធ្វើស្រែប្រាំងប្រដេញទឹកឡើងវិញ ក្រោយពីទទួលបានពូជស្រូវពីរាជរដ្ឋាភិបាលកម្ពុជា នឹងស្របពេលដែលទឹកជំនន់ក៏បានស្រកចុះអស់ទៅវិញ ។


ក្នុងសកម្មភាពភ្ជួររួសព្រោះស្រូវ លោក សេង តូច ប្រជាពលរដ្ឋរស់នៅភូមិស្រែស្ដៅ សង្កាត់អូរឫស្សី ក្រុងក្រចេះ បានប្រាប់ឱ្យដឹងថា ជំនួយរបស់រាជរដ្ឋាភិបាលក្នុងការផ្ដល់ពូជស្រូវនេះ គឺទាន់ពេលវេលា ល្អណាស់ ពោល គឺចំបេះដូងប្រជាពលរដ្ឋ ដែលកំពុងត្រូវការចាំបាច់ ហើយពូជស្រូវប្រភេទនេះ ក៏ជាប្រភេទពូជស្រូវដែលកសិករចង់បានខ្លាំង ដោយសារស្រូវប្រភេទនេះ ជាស្រូវស្រាល ប្រើរយៈពេលខ្លីក្នុងការប្រមូលផលស្របតាមប្រភពទឹក ទទួលបានទិន្នផលខ្ពស់ និងមានទីផ្សារល្អ ។

គិតត្រឹមទី១៩ ខែតុលា ឆ្នាំ២០២៣នេះ តាមរបាយការណ៍មន្ទីរកសិកម្ម កសិករបាននាំគ្នាភ្ជួររាស់ និងពង្រោះពូជស្រូវ ធ្វើស្រែប្រាំងឡើងវិញសម្រេចបានការដាំដុះចំនួន ៤១០ ហិកតា បូកយោង ៤.៨៦៤ ស្នើនឹង ៣៤,៧៤% នៃផែនការ ១៤.០០០ ហិកតា ។

លោក ទ្រី សុភក្ត្រ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ បានឱ្យដឹងថា ខេត្តក្រចេះ ជាខេត្តមួយ ក្នុងចំណោមខេត្តមួយចំនួន ដែលមានទីតាំងភូមិសាស្ត្រជាប់នឹងដងទន្លេមេគង្គ តែងតែប្រឈមមុខនឹងគ្រោះមហន្តរាយដោយសារទឹក ជំនន់ជាញឹកញាប់ស្ទើររាល់ឆ្នាំ ជាក់ស្ដែងស្ថានភាពទឹកជំនន់ទន្លេមេគង្គខេត្តក្រចេះឆ្នាំ២០២៣នេះ បានបង្កផលប៉ះពាល់ដល់ក្រុង ស្រុក ចំនួន ០៥ គឺស្រុកឆ្លូង ក្រុងក្រចេះ ស្រុកព្រែកប្រសព្វ ស្រុកសំបូរ និងស្រុកចិត្របុរី ស្មើនឹង ២៧ឃុំ សង្កាត់ និងភូមិចំនួន ១០២ ភូមិ គ្រួសាររងផលប៉ះពាល់ ១.៦១០ គ្រួសារ ប៉ះពាល់ស្រូវសន្ទូង និងស្រូវពង្រាចំនួន ១.០៩៦ ហិកតាស្មើនឹង ១.២៩៩ គ្រួសារ ផ្ទៃដី ខូចខាត ៨៧៥,៥ ហិតាស្មើនឹង ១.១៨៦ គ្រួសារ លទ្ធភាពស្តារឡើងវិញ ៨៧៥,៥ ហិកតា ស្មើនឹង ១.១៨៦ គ្រួសារ ។

លោកបន្តថា បើក្នុងឆ្នាំ២០២៤ មានកម្ពស់ទឹកនៅ ២០ ម៉ែត្រជាងដូចឆ្នាំនេះ គឺជាកម្ពស់ទឹកល្អហូរចូលពេញក្នុងអាងទឹកគ្រប់គ្រាន់ ដែលអាចឱ្យប្រជាកសិករបង្កបង្កើនផល បាន ០២ ដង ក្នុង ០១ ឆ្នាំ ។

គួររំលឹកដែរថា កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វ៉ា ថន អភិបាលខេត្តក្រចេះ បានចែកពូជស្រូវចំនួន ១១៨.៦០០ គីឡូក្រាម ដល់បងប្អូនប្រជាកសិករ ចំនួន ១.១៨៦ គ្រួសារ ស្មើនឹងផ្ទៃដីដែលត្រូវស្ដារឡើងវិញចំនួន ៨៧៥,៥ ហិកតា នៅទូទាំងខេត្តក្រចេះ ដែលទទួលរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀង និងជំនន់ទន្លេមេគង្គ ដើម្បីមានលទ្ធភាពស្តារឡើងវិញ នូវដំណាំស្រូវរដូវប្រាំងឱ្យបានទាន់ពេលវេលា ៕













No comments:

Post a Comment

Post Bottom Ad

Ads Sidebar

Pages