ពលរដ្ឋ​ សំណូមពរដល់អាជ្ញាធរខណ្ឌ៧មករា​ មានវិធានការចំពោះទីតាំងល្បែងស៊ីសងប្រភេទជល់មាន់អនឡាញ - White Horse News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Wednesday, October 11, 2023

ពលរដ្ឋ​ សំណូមពរដល់អាជ្ញាធរខណ្ឌ៧មករា​ មានវិធានការចំពោះទីតាំងល្បែងស៊ីសងប្រភេទជល់មាន់អនឡាញ

(ភ្នំពេញ) ៖ ល្បែងស៊ីសងប្រភេទមាន់ជល់អនឡាញ បៀរក្រាត និងឡូតូ ជាដើម ដែលមានមនុស្សប្រមូលផ្ដុំនាំគ្នាលេងស្រែកហូរកញ្ជ្រៀវទាំងយប់ទាំងថ្ងៃ​ បង្ករភាពអសន្តិសុខ​ និងភាពភ័យខ្លាចដល់ពលរដ្ឋរស់នៅក្បែរនោះ។ ពួកគាត់សំណូមពរដល់អាជ្ញាធរខណ្ឌ ៧មករា​ គួរមានវិធានការបង្ក្រាប​ និងបិទតែម្ដង​ ចំពោះល្បែងស៊ីសង់ទាំងនេះ។

សូមបញ្ជាក់ថា​ ទីតាំងល្បែងជល់មាន់អនឡាញនេះស្ថិតទីតាំងហាងកាហ្វេយីហោ ឆីងណាម ណេត តាមបណ្ដោយផ្លូវលេខ២១៥ កែងនឹងផ្លូវលេខ១៥៦ សង្កាត់វាលវង់ ខណ្ឌ៧មករា។

យោងតាមប្រភពព័ត៌មានពីពលរដ្ឋដែលរស់នៅតំបន់នោះបានឲ្យដឹងថា​ ទីតាំងការហ្វេ ២៤ម៉ោង បង្កប់ល្បែងស៉ីសងនេះ​ មានប្រមូលផ្ដុំមនុស្សទាំងក្មេងទាំងចាស់ បានមកនាំគ្នាលេងភ្នាល់ដាក់លុយ ទាំងយប់ទាំងថ្ងៃរំខានដល់ការរស់នៅរបស់គាត់ពួកគាត់​ ជាពិសេសមានក្មេងៗស្ទាវៗប្រុសស្រីមកប្រមូលផ្ដុំគ្នាចេញចូលទីតាំងនេះបង្កប់ភាពអសន្តិសុខ​ បាត់បង់សណ្ដាប់ធ្នាប់ និងធ្វើឲ្យពួកគាត់មានការភ័យខ្លាចហើយល្បែងស៊ីសងនេះផងដែរក៏ជាប្រភពនៃបទល្មើសលួចឆក់ប្លន់ផងដែរ។

ប្រជាពលរដ្ឋសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធ​ និងអធិការដ្ឋាននគរបាលខណ្ឌ៧មករា​ គួរមានវិធានការចំពោះទីតាំងនេះផង ដើម្បីរក្សាភាពសន្តិសុខសណ្ដាប់ធ្នាប់ការរស់នៅបានសុខស្រួលរបស់ប្រជាពលរដ្ឋ៕









No comments:

Post a Comment

Post Bottom Ad

Ads Sidebar

Pages