បង្ក្រាបទីតាំងខារ៉ាអូខេ មួយកន្លែងឃាត់ខ្លួនជនបរទេស៩១នាក់ និងថ្នាំញៀន ៥គីឡូក្រាម - White Horse News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Tuesday, October 10, 2023

បង្ក្រាបទីតាំងខារ៉ាអូខេ មួយកន្លែងឃាត់ខ្លួនជនបរទេស៩១នាក់ និងថ្នាំញៀន ៥គីឡូក្រាម

(ភ្នំពេញ) ៖ កម្លាំងជំនាញមន្ទីរបទល្មើសគ្រឿងញៀន បានបង្ក្រាបទីតាំងខារ៉ាអូខេ ដែលបន្លំចែកចាយប្រើប្រាស់គ្រឿងញៀន ឈ្មោះ BOEING (កណ្ដាលសួន) នៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ ឃាត់ខ្លួនជនសង្ស័យជាជនបរទេសចំនួន ៩១នាក់ និងថ្នាំញៀនប្រមាណ ៥គីឡូក្រាម។


មន្ត្រីជាន់ខ្ពស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបានអោយដឹងថា នៅយប់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ ក្រុមប្រតិបត្តិការរួមមានកម្លាំងជំនាញរបស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងកម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលពីព្រះរាជអជ្ញានៃអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ បានបង្ក្រាបទីតាំងខារ៉ាអូខេ ឈ្មោះ BOEING (កណ្ដាលសួន) ដែលមានទីតាំង នៅ សង្កាត់ចតុមុខ ខណ្ឌដូនពេញ។

ការបង្ក្រាបនេះ កម្លាំងជំនាញបានឃាត់ខ្លួនយកមកសាកសួរជនសង្ស័យចំនួន ៩១នាក់ (ស្រី៣៩នាក់) មានជនជាតិចិន វៀតណាម សិង្ហបុរី នេប៉ាល់ និងហ្វីលីពីន។ ចំពោះវត្ថុតាងដែលរកឃើញរួមមាន សារធាតុញៀនជាច្រើនប្រភេទ មានទម្ងន់ប្រមាណ ៥គីឡូក្រាម និងសម្ភារសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្នសមត្ថកិច្ចនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កំពុងសាកសួរ ធ្វើតេស្តរកសារធាតុញៀនលើជនសង្ស័យទាំងអស់ ដើម្បីស្រាវជ្រាវបង្ក្រាប មេខ្លោង អ្នកជូញដូរ អ្នកញៀនគ្រឿងញៀន និងកសាងសំណុំរឿង ប្រមូលភស្តុតាងបញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់៕






No comments:

Post a Comment

Post Bottom Ad

Ads Sidebar

Pages