បុរសម្នាក់ជិះរថយន្តតាក់ស៊ីមកពីស្រុក​ ខណៈមកដល់មុខបន្ទប់ជួលប្រពន្ធក៏រត់ចុះ​រត់ឡើង​ រហូតដល់ដាច់ខ្យល់ស្លាប់មុខបន្ទប់ - White Horse News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Monday, October 9, 2023

បុរសម្នាក់ជិះរថយន្តតាក់ស៊ីមកពីស្រុក​ ខណៈមកដល់មុខបន្ទប់ជួលប្រពន្ធក៏រត់ចុះ​រត់ឡើង​ រហូតដល់ដាច់ខ្យល់ស្លាប់មុខបន្ទប់

(ភ្នំពេញ) ៖​ បុរសម្នាក់​ បានដាច់ខ្យល់ស្លាប់​នៅមុខបន្ទប់ជួលរបស់ប្រពន្ធ​ ខណៈពេលជិះរថយន្តតាក់ស៊ីត្រឡប់មកពីស្រុកវិញ ហើយក៏បានចុះពីលើរថយន្តបានរត់ចុះរត់ឡើងពេញផ្លូវ​​ ព្រោះគាត់មានសភាពមិនស្រួលក្នុងខ្លួន​ កាលពីវេលាម៉ោង​ ០៣ និង ៥០នាទីរសៀល ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ ស្ថិតនៅផ្លូវបេតុង ផ្សារដីថ្មី ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។


សពជនរងគ្រោះខាងលើមានឈ្មោះ​ ជឹម ចន្ធី អាយុ ៣៩ឆ្នាំ មុខរបរជាងពីដាន មានស្រុកកំណើតនៅស្រុកពាមជរ ខេត្តព្រៃវែង ស្នាក់នៅជាមួយប្រពន្ធនៅម្ដុំកន្លែងកើតហេតុ ។

យោងតាមការឱ្យដឹងពីប្រពន្ធរបស់ជនរងគ្រោះ​ បានបញ្ជាក់ថា​ ជនរងគ្រោះមានជំងឺប្រចាំកាយ ហើយឧស្សាហ៍ប្រកាច់ជាប្រចាំ ។ នៅមុនពេលកើតហេតុ ប្តីរបស់គាត់បានជិះរថយន្តតាក់ស៊ីត្រឡប់មកពីលេងស្រុកកំណើតវិញនៅឯខេត្តព្រៃវែង ចំណែករូបគាត់កំពុងតែធ្វើការនៅក្នុងរោងចក្រ ។ មុនពេលកើតហេតុ គេឃើញបុរសខាងនេះចុះពីលើរថយន្តតាក់ស៊ីហើយមានអាការៈដូចជាក្អួតចង្អោទើបរូបគាត់ប្រឹងរត់ចុះរត់ឡើងពេញផ្លូវបង្កឱ្យមានការភ្ញាក់ផ្អើល ។ មួយសន្ទុះក្រោយមកក៏បានរត់ចូលក្រោមកាំជណ្តើរផ្ទះជួល ហើយក៏បានប្រកាច់ដាច់ខ្យល់ស្លាប់តែម្ដង ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចក៏បានចុះមកធ្វើការពិនិត្យ និងធ្វើកំណត់ហេតុប្រគល់សពជនរងគ្រោះទៅឱ្យក្រុមគ្រួសារ ៕






No comments:

Post a Comment

Post Bottom Ad

Ads Sidebar

Pages