លោក វ៉ា ចាន់កុសល ស្នងការរងខេត្តកំពង់ធំ បានឲ្យដឹងថា ការបង្រ្កាបបទល្មើសលើផ្ទៃបឹងទន្លេសាប ដែលមានជាលក្ខណៈទ្រង់ទ្រាយធំ ក្នុងនោះទទួលបានលទ្ធផលគឺ បង្កសំណុំរឿងបានចំនួន ១ករណី៖ បានចុះរុះរើបំផ្លាញចោលវត្ថុតាងនៅនឹងកន្លែងរួមមាន៖ របាំងសាច់អួនប្រវែង ១.៥០០ម៉ែត្រ ឡុកចំនួន ១០គ្រឿង លប/លូចំនួន ២០មាត់ បង្គោលចំនួន ១.០០០ដើម ចាក់លែងត្រីស្រស់ចម្រុះទម្ងន់ ១៥គីឡូក្រាមចូលទន្លេវិញ ។
លោក ក៏បានអំពាវនាវដល់ប្រជានេសាទទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការនេសាទដែលប្រើប្រាស់ជាលក្ខណៈទ្រង់ទ្រាយធំ និងហួសដែនកំណត់ ត្រូវមានការទទួលខុសត្រូវខ្ពស់ ចំពោះមុខរបររបស់ខ្លួននៅតាមទីតាំង ណាមួយក្នុងបឹងទន្លេសាប ។
សូមបញ្ជាក់ផងដែរថា ភូមិសាស្ត្រឃុំផាត់សណ្ដាយ ត្រូវបានគេចាត់ទុកថា ជាតំបន់ក្ដៅមួយដែលពោពេញដោយបទល្មើសនេសាទ ដែលមានរចនាសម្ព័ន្ធ និងទ្រង់ទ្រាយធំ និងមានមេខ្យល់រត់ការជាកញ្ចប់ ៕
No comments:
Post a Comment