ក្មេងស្រីអាយុ ៤ឆ្នាំម្នាក់ នៅរស់តែម្នាក់ឯង ដោយបាត់បង់សមាជិកគ្រួសារ ១៤នាក់ នៅក្នុងសង្គ្រាមអ៊ីស្រាអែល-ប៉ាឡេស្ទីន - White Horse News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Monday, October 16, 2023

ក្មេងស្រីអាយុ ៤ឆ្នាំម្នាក់ នៅរស់តែម្នាក់ឯង ដោយបាត់បង់សមាជិកគ្រួសារ ១៤នាក់ នៅក្នុងសង្គ្រាមអ៊ីស្រាអែល-ប៉ាឡេស្ទីន

(ប៉ាឡេស្ទីន) ៖ នៅក្នុងមន្ទីរពេទ្យខាន់យូនីស (Khan Younis) ក្មេងស្រី អាយុ ៤ឆ្នាំម្នាក់ឈ្មោះ ហ្វ៊ូឡា អាល់-ឡាហាម (Fulla Al-Laham) គឺជាក្មេងស្រីតែម្នាក់គត់ដែលនៅរស់រានមានជីវិតក្រោយទទួលបានការជួយសង្គ្រោះ បន្ទាប់ពីការវាយប្រហារតាមអាកាសដោយអ៊ីស្រាអែល ដោយបានសម្លាប់សមាជិកគ្រួសាររបស់នាងដែលកំពុងស្ថិតនៅក្នុងផ្ទះរហូតដល់ ១៤ នាក់ រួមមានទាំងម្តាយ ឪពុក និងបងប្អូនបង្កើតរបស់ក្មេងស្រីហ្វ៊ូឡាផងដែរ ។

ការដឹងខ្លួនត្រឡប់មកវិញរបស់កុមារីហ្វ៊ូឡា បានធ្វើឱ្យស្ត្រីវ័យចំណាស់ អ៊ុម មូហាម៉េដ (Um Muhammed) និងត្រូវជាលោកយាយរបស់ក្មេងស្រីកំសត់ខាងលើនេះ ហាក់ទទួលយកនូវអារម្មណ៍រីករាយត្រឹមមួយខណៈពេលខ្លី បន្ទាប់ពីបាត់បង់កូនប្រុស និងសមាជិកគ្រួសាររបស់គាត់អំឡុងសកម្មភាពវាយប្រហារតាមអាកាស ។

គួរជម្រាបថា ផ្ទះសម្បែងរបស់ពលរដ្ឋប៉ាឡេស្ទីន ទទួលរងការបំផ្លិចបំផ្លាញនៅក្នុងការវាយប្រហារតាមអាកាសដោយអ៊ីស្រាអែល ស្ថិតនៅក្នុងផ្នែកមួយដែលមន្ត្រីសុខាភិបាលតំបន់ហ្គាហ្សា (Gaza) បានលើកឡើងថា ព្រឹត្តិការណ៍នេះ បានសម្លាប់មនុស្សជាង ២,៣០០ នាក់ ហើយមួយភាគបួនគឺជាកុមារ និងជិត ១ម៉ឺននាក់ទទួលរងរបួស ។

ក្រៅពីមន្ទីរពេទ្យខាន់យូនីស មន្ទីរពេទ្យអាល់ស៊ីហ្វា ជាមន្ទីរពេទ្យមួយផ្សេងទៀត ក៏បានផ្តល់ការថែទាំសុខភាពទៅកាន់លំហូរនៃអ្នករងរបួសជាច្រើននាក់មកពីតំបន់ហ្គាហ្សា នៅក្នុងនោះ រួមមានទាំងកុមារមួយចំនួនដែលទទួលរងរបួសកាលពីថ្ងៃអាទិត្យ កំពុងតែសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យនេះ ។

កាលពីព្រឹកថ្ងៃអាទិត្យ ក្រសួងសុខាភិបាលប៉ាឡេស្ទីន បានលើកឡើងថា អំឡុងការវាយប្រហារនៅក្នុងតំបន់ហ្គាហ្សា ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ បានសម្លាប់មនុស្សជាង ៣០០ នាក់ ដោយជនរងគ្រោះភាគច្រើនជាកុមារ និងស្ត្រី ហើយ ៨០០ នាក់ទៀតទទួលរងរបួស ៕







No comments:

Post a Comment

Post Bottom Ad

Ads Sidebar

Pages