ស្ត្រីរងគ្រោះ ០៦នាក់ ដែលគេនាំយកទៅលក់នៅប្រទេសឡាវ ត្រូវបានជួយសង្គ្រោះ និងបញ្ជូនមកដល់ខេត្តស្ទឹងត្រែងវិញហើយនៅថ្ងៃនេះ - White Horse News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Saturday, October 7, 2023

ស្ត្រីរងគ្រោះ ០៦នាក់ ដែលគេនាំយកទៅលក់នៅប្រទេសឡាវ ត្រូវបានជួយសង្គ្រោះ និងបញ្ជូនមកដល់ខេត្តស្ទឹងត្រែងវិញហើយនៅថ្ងៃនេះ

(ស្ទឹងត្រែង) ៖ លោក គី មុន្នីរ័ត្ន អគ្គកុងស៊ុល នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំទីក្រុងប៉ាសេ ខេត្តចំប៉ាសាក់ កាលពីរសៀលថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣ បាននាំស្រ្តីរងគ្រោះចំនួន ០៦នាក់ ពីប្រទេសឡាវ ចូលមកកម្ពុជាវិញ តាមច្រកអន្តរជាតិត្រពាំងក្រៀល នៃខេត្តស្ទឹងត្រែង ។


ក្នុងដំណើរបញ្ជូនស្រី្តរងគ្រោះទាំងនោះវិលត្រឡប់ចូលមកប្រទេសកំណើតវិញ អាជ្ញាធរខេត្តស្ទឹងត្រែងដឹកនាំដោយលោកស្រី កែវ សាវឿន អភិបាលរងខេត្ត តំណាងលោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បានចុះទៅទទួលស្វាគមន៍ស្រ្តីរងគ្រោះទាំងនោះ ដល់ច្រកទ្វារអន្តរជាតិត្រពាំងគ្រៀលតែម្តង ។

នាឱកាសនោះ លោកអគ្គកុងស៊ុល បានថ្លែងឱ្យដឹងថា ស្រ្តីរងគ្រោះទាំង ០៦នាក់ គឺមកពីខេត្តព្រះសីហនុ ០១នាក់ ខេត្តកំពត ០២នាក់ ខេត្តកំពង់ស្ពឺ ០២នាក់ និងរាជធានីភ្នំពេញ ០១នាក់ ត្រូវបានស្ថានទូតកម្ពុជាប្រចាំរដ្ឋធានីវៀងចន្ទន៍ ទំនាក់ទំនងជាមួយមន្រ្តីប៉ូលិសឡាវជួយសង្រ្គោះពីខេត្តបរកែវ តំបន់ត្រីកោណ កាលពីវេលាម៉ោង ០៣ និង ៣០នាទីរសៀល ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ។

បន្ទាប់ពីមានការសង្រ្គោះរួចហើយ ក៏បានទំនាក់ទំនងមកប៉ុស្តិ៍នគរបាលច្រកទ្វាអន្តរជាតិត្រពាំងក្រៀល ដើម្បីជួយសម្រួលធ្វើបែបបទប្រគល់ទទួលស្រ្តីរងគ្រោះទាំង ០៦នាក់ ខាងលើ ដើម្បីវិលត្រឡប់ចូលប្រទេសកម្ពុជាវិញ ។

តាមការរៀបរាប់ពីស្រ្តីរងគ្រោះទាំង ០៦នាក់ បានឱ្យដឹងថា ពួកគេបានចាញ់បោកមេខ្យល់យកទៅធ្វើការនៅប្រទេសឡាវ តំបន់ត្រីកោណ តាំងពីខែសីហា ឆ្នាំ២០២៣ គឺមានរយៈពេល ១ខែ ១០ថ្ងៃគត់ ដោយដំបូងគឺធ្វើការនៅផ្នែក KTV បម្រើសេវា ២៤ម៉ោង ហើយបាន ៣ថ្ងៃ ថៅកែនៅទីនោះឱ្យធ្វើជាស្រ្តីបម្រើផ្លូវភេទ ២៤ម៉ោង លើ ២៤ម៉ោងវិញ ដោយមានសកម្មភាពបែបនោះ ទើបពួកគេដែលជនរងគ្រោះបានបង្ហោះសារ តាមបណ្ដាញសង្គមហ្វេសប៊ុក អំពាវនាវឱ្យសមត្ថកិច្ចជួយកាលពីព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ។

ក្នុងឱកាសនោះ លោកស្រី កែវ សាវឿន អភិបាលរងខេត្ត បានថ្លែងថា រាជរដ្ឋាភិបាល មិនប្រងើយកន្តើយទេគឺតែងតែមានការយកចិត្តទុក្ខដាក់ជានិច្ចក្នុងកិច្ចអន្តរាគមន៍ដើម្បីជួយសង្រ្គោះ ផ្តល់នៅភាពកក់ក្តៅជានិច្ចចំពោះប្រជាជនកម្ពុជា ជាក់ស្តែងដូចស្រ្តីរងគ្រោះទាំង ០៦នាក់នេះ គឺបានជួយរួចផុតពីការចាញ់បោកមេខ្យល់យកទៅលក់បម្រើផ្លូវភេទនៅតំបន់ត្រីកោណ ។

លោកស្រីអភិបាលរងខេត្ត ក៏បានថ្លែងអំណរគុណដល់អាជ្ញាធរឡាវ មានកិច្ចសហការប្រសើរបំផុតជាមួយស្ថានទូតកម្ពុជា រំដោះស្រ្តីរងគ្រោះកម្ពុជាឱ្យរួចផុតពីជនខិលខូចនាំយកទៅលក់បម្រើផ្លូវភេទ ។

សូមបញ្ជាក់ថា ស្ត្រីរងគ្រោះមានគ្នា ០៧នាក់ ក្នុងនោះស្ត្រីម្នាក់កំពុងសម្រាកព្យាបាលនៅប្រទេសឡាវនៅឡើយ ដូច្នេះបញ្ជូនចំនួន ០៦នាក់មកមុនសិន ៕



No comments:

Post a Comment

Post Bottom Ad

Ads Sidebar

Pages