សត្វទន្សោងជិតផុតពូជមួយក្បាល ជាប់អន្ទាក់ព្រាន រងរបួសធ្ងន់ រហូតដល់ស្លាប់ - White Horse News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Monday, October 9, 2023

សត្វទន្សោងជិតផុតពូជមួយក្បាល ជាប់អន្ទាក់ព្រាន រងរបួសធ្ងន់ រហូតដល់ស្លាប់

ពិតជាគួរឱ្យស្តាយយ៉ាងខ្លាំងដែលសត្វព្រៃដ៏កម្រ និងជិតដាក់ពូជមួយក្បាលរបស់កម្ពុជា ត្រូវបានស្លាប់ដោយសារជាប់អន្ទាក់ព្រានព្រៃ ដោយក្រុមមន្ត្រីជំនាញមិនអាចជួយសង្គ្រោះបាន ។


ក្រុមមន្ត្រីសហគមន៍ការពារព្រៃឈើប្រាំបីមុំ ស្ថិតភូមិត្រពាំងក្រើញ ឃុំប្រាំបីមុំ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ បានឱ្យដឹង នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣ ថា សត្វទន្សោងមួយក្បាលបានស្លាប់ កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ ដោយសារជាប់អន្ទាក់ព្រាន ។

មន្ត្រីសហគមន៍ដដែល បានបន្តទៀតថា ក្រុមការងារបានរៀបចំធ្វើការដុតសពសត្វទន្សោងកំទេចចោល ដោយមិនអនុញ្ញាតឱ្យនណាម្នាក់ប្រលះយកសាច់ទៅបរិភោគឡើយ ។

តាមក្រុមសហគមន៍ព្រៃឈើប្រាំបីមុំ បានឱ្យដឹងថា សត្វទន្សោងមួយក្បាលនេះ ត្រូវបានប្រទះឃើញដេកដួលដោយជើងទាំងសងខាងមានជាប់ខ្សែអន្ទាក់ នៅថ្ងៃទី០៤ ខែតុលាកន្លងទៅ ហើយក្រុមមន្ត្រីជំនាញអង្គការសម្ព័ន្ធមិត្តសត្វព្រៃបានយកចំណីឱ្យស៊ី និងដាក់ថ្នាំព្យាបាលដែរ ប៉ុន្តែមិនអាចជួយសង្គ្រោះបាន ព្រោះស្ថានភាពវាធ្ងន់ធ្ងរពេក ទើបនៅថ្ងៃទី០៧ ខែតុលានេះ វាក៏ស្លាប់តែម្តង ។

ហ្វូងសត្វទន្សោងដែលកំពុងរស់នៅក្នុងព្រៃសហគមន៍ប្រាំបីមុំ តែងតែរងការគំរាមកំហែងពីសំណាក់ក្រុមព្រានព្រៃលួចចូលបបាញ់ពេលយប់ៗតាមតំបន់មួយចំនួន នៃក្រុមហ៊ុនដំណាំចំការអំពៅ និងមានអន្ទាក់រាប់ពាន់តាមព្រៃ ធ្វើក្រុមល្បាតព្រៃរបស់សហគមន៍ពិបាកដោះឱ្យអស់ ។

គួរបញ្ជាក់ថា បច្ចុប្បន្ន សត្វទន្សោងដែលកំពុងរស់នៅក្នុងសហគមន៍ប្រាំបីមុំ ស្ថិតនៅភូមិត្រពាំងក្រើញ ឃុំប្រាំបីមុំ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ មានប្រមាណពីជាង ៥០ក្បាលប៉ុណ្ណោះ ដែលប្រជាសហគមន៍ប្រឹងប្រែងថែរក្សា ប៉ុន្តែការពារសឹងតែមិនឈ្នះនឹងក្រុមព្រានព្រៃ ៕






No comments:

Post a Comment

Post Bottom Ad

Ads Sidebar

Pages