ព្រះចៅអធិការវត្តប្រជុំនទី ចាត់ព្រះសង្ឃនិមន្តយក ចង្ហាន់ដែលញាតិញោមប្រគេន ទៅជូនដល់មន្ត្រីពន្ធនាគារខេត្តកណ្តាល - White Horse News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Sunday, October 15, 2023

ព្រះចៅអធិការវត្តប្រជុំនទី ចាត់ព្រះសង្ឃនិមន្តយក ចង្ហាន់ដែលញាតិញោមប្រគេន ទៅជូនដល់មន្ត្រីពន្ធនាគារខេត្តកណ្តាល

(កណ្តាល) ៖ ព្រះសិរីវិសុទ្ធិ បណ្ឌិត វ័ន្ត វណ្ណោ ព្រះរាជាគណៈថ្នាក់ចត្វា ព្រះលេខាធិការគណខេត្តកណ្តាល នាយកពុទ្ធិកវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ក្រពើហា និងជាព្រះចៅអធិការវត្តប្រជុំនទី (ក្រពើហា) នៅថ្ងៃសៅរ៍ ១៥រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣ បានចាត់ព្រះសង្ឃ និមន្តយកចង្ហាន់ដែលញាតិញោមប្រគេន យកទៅជូនដល់មន្ត្រីពន្ធនាគារខេត្តកណ្តាល ក្រោយពីបញ្ចប់ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ។

ការយកចង្ហាន់ដែលញាតិញោមប្រគេន យកទៅជូនដល់មន្ត្រីពន្ធនាគារខេត្តកណ្តាលនេះ គឺឆ្លើយតបនឹងសេចក្តីណែនាំ ស្តីពីការរៀបចំបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ របស់ក្រសួងធម្មការ និងសាសនា ដែលបានណែនាំឱ្យគ្រប់វត្តអារាម បើទទួលបានទេយ្យទាន (មានភោជនាហារ នំ ចំណីជាដើម) លើសពីសេចក្តីត្រូវការ គួរតែរៀបចំជូនដល់ចាស់ព្រឹទ្ធាចារ្យ កុមារកំព្រា ជនពិការ ស្ត្រីមេម៉ាយ ជនទីទាល់ក្រ និងជនរងគ្រោះដោយហេតុផ្សេងនោះ ។

ព្រះចៅអធិការវត្តប្រជុំនទី មានថេរដីកាថា ជារៀងរាល់ឆ្នាំ វត្តប្រជុំនទី តែងតែរៀបចំទេយ្យទាន ដែលលើសតម្រូវការ ជូនដល់ចាស់ជរា កុមារកំព្រា និងជនរងគ្រោះដោយហេតុផ្សេងៗ ព្រមជាមួយគ្នានោះ តែងបាននាំយកទេយ្យទាន ជូនទៅដល់អ្នកជាប់ពន្ធនាគារ នៅក្នុងខេត្តកណ្តាលផងដែរ ។

សូមជម្រាបថា ឆ្នាំនេះ ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ប្រព្រឹត្តិទៅចាប់ពីថ្ងៃទីសៅរ៍ ១ រោច ដល់ថ្ងៃសៅរ៍ ១៥ រោច ខែភទ្របទ ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣ ។


ពិធីបុណ្យនេះ ប្រារព្ធឡើងដើម្បីឧទ្ទិសមហាកុសលជូនវិញ្ញាណក្ខន្ធ នៃអ្នកមានគុណទាំងឡាយ មានមាតាបិតា ជីដូនជីតា គ្រូឧបជ្ឈាយ៍យាចារ្យ បុព្វបុរស និងញាតិមិត្តសាច់សាលោហិត ដែលបានលាចាកលោកនេះ ទៅកាន់លោកខាងមុខ ។

ម្យ៉ាងទៀត ក៏ជាឱកាសល្អ សម្រាប់ការជួបជុំឪពុកម្តាយ ជីដូនជីតាបងប្អូន ញាតិមិត្ត សាច់សាលោហិត ដែលកំពុងមានជីវិតរស់នៅ អាចឈ្វេងយល់ពីសុខទុក្ខ និងដំណើរប្រព្រឹត្តទៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ រវាងគ្នានឹងគ្នា បង្ហញមនោសញ្ចេតនាគោរពស្រឡាញ់ ការដឹងគុណ តបគុណ ព្រមទាំងបានបង្កើននូវសាមគ្គីភាព ដ៏ទូលំទូលាយផងដែរ ៕












No comments:

Post a Comment

Post Bottom Ad

Ads Sidebar

Pages