បង្ក្រាបទីតាំងម៉ាស្សាបង្កប់សេវាកម្មផ្លូវភេទឃាត់ខ្លួនមនុស្ស៧នាក់ - White Horse News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Tuesday, October 10, 2023

បង្ក្រាបទីតាំងម៉ាស្សាបង្កប់សេវាកម្មផ្លូវភេទឃាត់ខ្លួនមនុស្ស៧នាក់

កម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បើកប្រតិបត្តិការចុះបង្ក្រាបទីតាំងផ្ទះម៉ាស្សាមួយកន្លែងយីហោ « ពន្លៃ ជក់ចិត្ត » ឃាត់ខ្លួនមនុស្សចំនួន ០៧នាក់ ចំណែកឯថៅកែប្រុសរត់គេចខ្លួនបាត់ ។ ប្រតិបត្តិការនេះ បានធ្វើឡើកាលពីវេលាម៉ោង ០៩ និង ៣០នាទីយប់ ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ ស្ថិតនៅក្នុងភូមិក្បាលដំរីទី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។


តាមប្រភពព័ត៌មានពីនគរបាល នៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានប្រាប់ឱ្យដឹងថា ទីតាំងខាងលើនេះមានបងប្អូនប្រជាពលរដ្ឋបានរាយការណ៍ថា « មានក្មេងស្រីៗខ្លះក្រោមអាយុ ១៧ឆ្នាំបាន មកធ្វើជានារីម៉ាស្សា និងមានចបង្កប់សេវាបម្រើកម្សាន្តដោយលួចលាក់ » ។ បន្ទាប់មកកម្លាំងបានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ រួមទាំងសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ និងអាជ្ញាធរខណ្ឌដើម្បីចុះ បង្ក្រាបទីតាំងម៉ាស្សាខាងលើភ្លាមៗតែម្ដង ។

សមត្ថកិច្ចបញ្ជាក់ថា ខណៈពេលកម្លាំងនគរបាលចុះមកដល់កន្លែងកើតហេតុ ភ្លាមៗថៅកែប្រុសម្នាក់ក៏រត់គេចខ្លួនបាត់ស្រមោលតែម្ដងនៅសល់តែនារីចំនួនចំនួន ០៧នាក់ នៅក្នុងហាងម៉ាស្សា យីហោ « ពន្លៃ ជក់ចិត្ត » បន្ទាប់មកកម្លាំងនគរបាលក៏បានឃាត់នារីៗ ទាំងនោះយកមកសាកសួរភ្លាមផងដែរ ។

បន្ទាប់ពីឃាត់ខ្លួន កម្លាំងបានបញ្ជូននារីម៉ាស្សាទាំង ០៧នាក់ ទៅផ្នែកជំនាញដើម្បីចាត់ការតាមនីតិវិធីច្បាប់បន្តទៀត ៕





No comments:

Post a Comment

Post Bottom Ad

Ads Sidebar

Pages