ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីបន្លំឯកសារដកលុយធនាគារ ABA ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌ៧មករា ឃាត់ខ្លួន - White Horse News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Tuesday, October 10, 2023

ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីបន្លំឯកសារដកលុយធនាគារ ABA ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌ៧មករា ឃាត់ខ្លួន

(ភ្នំពេញ) ៖ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ១៤ និង ០៦នាទី នៅចំណុចធនាគារABA បុរីកីឡា ផ្លូវ១៦៩ កែង១៣៤ ភូមិ១២ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌ៧មករា ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីបន្លំឯកសារដកលុយធនាគារABA តាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ គ្រេង សុខជាតា ភេទស្រី អាយុ ៣១ឆ្នាំ មុខរបរបុគ្គលិកធនាគារABA សាខាបុរីកីឡា (តំណាងធនាគារABA) ស្នាក់នៅសង្កាត់អូរឫស្សីទី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ សារ សុគន្ធី ភេទស្រី អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរប្រធានឥណទានធនាគារABA សាខាបុរីកីឡា មានទីលំនៅបន្ទប់លេខ១២C ជាន់ទី១២ ខុនដូររ៉ូយ៉ាល់ផាក សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

វត្ថុតាងចាប់យក៖ កិច្ចសន្យាសងប្រាក់ ៩០,៣៧៦,៩៤ ចំនួន ០១សន្លឹក (ថតចម្លង) ចុះថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣, លិខិតទទួលស្គាល់ប្រាក់ដែលដកប្រាក់ពីធនាគារ ០១សន្លឹក (ថតចម្លង) ចុះថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣, របាយការណ៍គណនេយ្យ ចំនួន ០៥សន្លឹក (ថតចម្លង) ។

សម្ភារៈបាត់បង់៖ ប្រាក់ចំនួន ២៧០,៣៧៦,៩៤ (ម្ភៃប្រាំពីម៉ឺនបីរយចិត្តសិបប្រាំមួយនិងកៅបួនសេន) ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់ ៕




No comments:

Post a Comment

Post Bottom Ad

Ads Sidebar

Pages