ស្នងការខេត្តព្រៃវែង ប្រកាសឱ្យថតរូបមន្តី្រនគរបាលរូបណា ជិះម៉ូតូមិនពាក់មួកសុវត្តិភាព និងគ្មានផ្លាកលេខ - White Horse News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Friday, September 29, 2023

ស្នងការខេត្តព្រៃវែង ប្រកាសឱ្យថតរូបមន្តី្រនគរបាលរូបណា ជិះម៉ូតូមិនពាក់មួកសុវត្តិភាព និងគ្មានផ្លាកលេខ

 លោកឧត្ដមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង នៅព្រឹកថ្ងៃទី២៩ ខែកញ្ញានេះ បានប្រកាសឱ្យសាធារណៈជនជួយថតរូបផ្ញើទៅលោក បើសិនឃើញមន្ត្រីនគរបាលខេត្តព្រៃវែងរូបណាជិះម៉ូតូអត់ពាក់មួកសុវត្តិភាព អត់កញ្ចក់ និងគ្មានផ្លាកលេខ ។ លោកស្នងការខេត្ត បន្ថែមថា បើនគរបាលធ្វើបែបនេះបាន នគរបាលនោះគួរទម្លាក់ស័ក្ដិ ។

គួររំលឹកថា កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅនេះ លោកឧត្ដមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ក៏បានស្នើសុំគោលការណ៍ពី លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរ​បាលជាតិ ដើម្បីធ្វើតេស្តរកសារធាតុញៀនដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែងផងដែរ ។

តាមរយៈលិខិតគោរពជូនអគ្គស្នងការនគរ​បាលជាតិ លោកស្នងការនគរបាលខេត្តព្រៃវែង បានឱ្យដឹងដែរថា ក្នុងរយៈពេល ០៥ខែកន្លងមកនេះ កម្លាំងចំណុះឱ្យស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានចុះបង្ក្រាបករណីប្រើប្រាស់ និងជួញដូរគ្រឿងញៀនទាំងតូច ទាំងធំបានចំនួន ១០៩ករណី ដោយឃាត់ខ្លួនជនសង្ស័យបាន ១៦៧នាក់ និងរឹបអូសគ្រឿងញៀនបានចំនួន ១៨៧៥១,៩៩ក្រាម ។ សមិទ្ធិផលទាំងនេះ គឺជាការខិតខំប្រឹងប្រែងរួមគ្នាទាំងកម្លាំងនគរបាលខេត្ត អធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង១៣ ក៏ដូចជាប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១១៦ ។

ទន្ទឹមទទួលបានលទ្ធផលដូចខាងលើ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលនគរបាលបានធ្វើកន្លងមក ក៏ទទួលការរិះគន់ពីសំណាក់ប្រជាពលរដ្ឋជាហូរហែរផងដែរ ។ ដើម្បីឱ្យយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន កាន់តែទទួលបានជោគជ័យ និងមានទំនុកចិត្តពីប្រជាពលរដ្ឋ ស្នងការដ្ឋាននគរ​បាលខេត្តព្រៃវែង បានស្នើសុំគោលការណ៍ពីនាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ អនុវត្តដូចជា៖

១. ធ្វើការត្រួតពិនិត្យតេស្តរកសារធាតុញៀន ដល់មន្ត្រីនគរបាលដែលមានក្របខណ្ឌពេញសិទ្ធិ ក្នុងខេត្តព្រៃវែងទាំងមូលជាប្រចាំ ធ្វើជាគំរូដល់ប្រជាពលរដ្ឋក្នុងនាមជាមន្ត្រីអនុវត្តច្បាប់ ។

២. ករណីមន្ត្រីគេចវេសមិនចូលរួមពិនិត្យស្វែងរកសារធាតុញៀនតាមការកំណត់របស់ស្នងការដ្ឋាននរគបាលខេត្ត គោរពស្នើសុំអនុវត្តវិន័យកងកម្លាំងនគរបាលជាតិ (០០៦ ប.ប.ជ) ។

៣. ករណីរកឃើញមន្ត្រីមានការប្រើប្រាស់គ្រឿងញៀន គោរពស្នើសុំអនុវត្តវិន័យកងកម្លាំងនគរបាលជាតិ (០០៦ ប.ប.ជ) បណ្ដេញចេញពីក្របខណ្ឌនគរបាលជាតិ ។

៤. យុទ្ធនាការតេស្តរកសារធាតុញៀននេះ គោរពសុំការអនុញ្ញាតផ្សព្វផ្សាយឱ្យបានទូលំទូលាយ ៕





No comments:

Post a Comment

Post Bottom Ad

Ads Sidebar

Pages